by Bran Sinal
I work to conserve the Asian giant softshell turtle Pelochelys cantorii, which was thought to be extinct from Cambodia before 2000, but an adult turtle was rediscovered in 2007 along the Mekong River by a group of researchers from Conservation International (CI) Cambodia and the Fisheries Administration (FiA). The species is called Kuntheay Kbal KangKeb in Khmer, but its local name is Romich. Their breeding season is from November until June, and their eggs will hatch in 52–55 days. This species can grow up to 200 cm long and weigh up to 50 kg! An adult female can lay more than 50 eggs per clutch but through our surveys, people say they could lay more than 100 eggs per clutch in the past. These are special animals in the world because they can spend about 95% of their day buried in the sand underwater. They like eating fish, crabs, snails, and water plants.
The Mekong Turtle Conservation Center (MTCC) was established in Kratie province in 2011 as a place for a head starting program for the giant softshell turtle, which is critically endangered. The Fisheries Administration and MTCC have educated fishermen living along the Mekong River to protect turtle nests during the breeding season. After the eggs hatch in the wild successfully, 10% of each clutch is brought to the center for the headstart program. The baby turtles are taken care of and fed about for about 10 months in the MTCC before we release them back into the river. It is not easy work to take care these animals because we need to spend much time with them to monitor their health and give them daily care, but because I love the turtle species, that’s a reason I have tried my best to do it so far. Actually, I did not know much related to turtle species after my school classes, but I have tried to learn and have started loving them after working with them.
I was trained in how to take care, medically treat, and feed all kinds of native turtles of Cambodia, especially the rare species of the Asian giant softshell turtle, by Sun Yoeung, the former Conservation International turtle program manager, and other turtle experts from around the world since 2011. We replace new turtle hatchlings in the MTCC every year when we receive new ones from local communities. So far, more than 8,000 turtle eggs have hatched successfully, and about 1,000 of them have been collected for the MTCC to give daily care. We have also shared our knowledge related to Cambodia turtle species to both national and international visitors, including science students who want to know about them as well. Finally, I would like to spread my message to all kinds of people to please help to save our native turtles of Cambodia for our children. We are not too late to do it together!
Bran Sinal is a 2018-2019 Mekong Conservation Hero selected by the Wonders of the Mekong project.
ការថែទាំកន្ធាយក្បាលកង្កែបដ៏កម្រចំនួនមួយពាន់ក្បាល
ដោយ ប្រាន ស៊ីណាល់ (ប្រធានមជ្ឈមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គ)
ការងាររបស់ខ្ញុំគឺអភិរក្សកន្ធាយក្បាលកង្កែប ដែលយើងនាំគ្នាគិតថាវាផុតពូជពីប្រទេសកម្ពុជាយើងតាំងពីឆ្នាំ២០០០។ ក៏ប៉ុន្តែក្រុមការងាររបស់អង្គការ CI សហការជាមួយរដ្ឋបាលជលផល បានរកឃើញកន្ធាយពេញវ័យមួយក្បាលឡើងវិញក្នុងឆ្នាំ២០០៧ នៅតាមដងទន្លេមេគង្គ។ យើងហៅសត្វមួយនេះថាជាកន្ធាយក្បាលកង្កែប រីឯអ្នកភូមិវិញហៅវាថា សត្វរមិច។ វាធ្វើការបន្តពូជចាប់ពីខែវិច្ឆិកាដល់ខែមិថុនា ហើយពងរបស់វាញាស់ក្នុងរយៈពេល ៥២ ទៅ ៥៥ថ្ងៃ។ សត្វរមិចនេះអាចមានទំហំដល់ទៅ ២០០សង់ទីម៉ែត្រ ទំងន់ដល់ទៅ ៥០គីឡូ ឯណោះ! សត្វញីអាចពងកូនរហូតដល់ទៅ ៥០ពង ម្តងៗ ប៉ុន្តែអ្នកភូមិប្រាប់ថាវាអាចពង-កូនដល់ទៅ ១០០ពង កាលពីដើម។ សត្វរមិចនេះជាប្រភេទសត្វដ៏ពិសេសមួយក្នុងពិភពលោកនេះពីព្រោះថាពួកវាអាចចំណាយប្រហែល ៩៥% ក្នុងមួយថ្ងៃបានកប់ខ្លួនឯងនៅក្នុងខ្សាច់នៅក្រោមទឹក។ ពួកវាចូលចិត្តស៊ីត្រី ក្តាម ខ្យង និងរុក្ខជាតិក្នុងទឹកជាអាហារ។
មជ្ឈមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គ បានបង្កើតឡើងកាលពីឆ្នាំ២០១១ក្នុងខេត្តក្រចេះ ជាទីតាំងដែលចាប់ផ្តើមអនុវត្តន៍កម្មវិធីអភិរក្សកន្ធាយក្បាលកង្កែបដែលជាសត្វជិតផុតពូជ។ រដ្ឋបាលជលផលនិងមជ្ឈមណ្ឌល បានអប់រំប្រជានេសាទដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គឲ្យចូលរួមការពារសំបុកកន្ធាយនៅរដូវពង-កូន។ បន្ទាប់ពីពងញាស់ក្នុងព្រៃបានសម្រេចហើយ មជ្ឈមណ្ឌលនាំយកកូនចំនួន ១០% មកចិញ្ចឹម។ ហើយការចិញ្ចឹមនេះរួមមានបីបាច់ថែរក្សា និងឲ្យចំណីរហូតដល់អាយុ១០ខែ ទើបយើងយកពួកវាទៅព្រលែងក្នុងទន្លេ។ ការចិញ្ចឹមសត្វនេះមិនមែនជាការងាយស្រួលទេ យើងត្រូវចំណាយពេលជាច្រើនក្នុងការតាមដានសុខភាព និងថែទាំជារៀងរាល់ថ្ងៃ។ តែដោយសារតែយើងស្រលាញ់សត្វកន្ធាយប្រភេទនេះ ទើបធ្វើឲ្យយើងខ្ញុំព្យាយាមធ្វើការនេះឲ្យល្អបំផុត។ ជាការពិតណាស់ ខ្ញុំគ្មានចំណេះដឹងពីសត្វប្រភេទនេះពីសាលារៀនទេ ប៉ុន្តែខ្ញុំព្យាយាមសិក្សារៀនសូត្រ ហើយក៏ចាប់ផ្តើមស្រលាញ់ពួកវាក្រោយពេលធ្វើការក្នុងមជ្ឈមណ្ឌលនេះ។
ខ្ញុំទទួលបានការបណ្តុះបណ្តាលពីរបៀបមើលថែ ព្យាបាលជំងឺ និងចិញ្ចឹមសត្វអណ្តើក-កន្ធាយគ្រប់ប្រភេទដែលរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសកន្ធាយក្បាលកង្កែបដ៏កម្រនេះ។ ការបណ្តុះបណ្តាលនេះទទួលបានពីលោក ស៊ុន យឿង ដែលជាអតីតប្រធានកម្មវិធីរបស់អង្គការ CI ព្រមទាំងអ្នកជំនាញផ្សេងៗទូទាំងពិភពលោកតាំងពីឆ្នាំ២០១១មកម៉្លេះ។ យើងប្តូរកន្ធាយដែលយើងចិញ្ចឹមក្នុងមជ្ឈមណ្ឌលជារៀងរាល់ឆ្នាំ ពេលដែលទទួលបានកន្ធាយញាស់ថ្មីៗពីសហគមន៍។ មកដល់ពេលនេះ មានពងកន្ធាយជាង ៨,០០០ ពង បានញាស់ដោយជោគជ័យ ហើយមជ្ឈមណ្ឌលបានចិញ្ចឹមប្រមាណជា ១,០០០ ក្បាល។ ជារើយៗ យើងតែងតែចែករំលែកចំណេះដឹងអំពីពូជកន្ធាយរបស់កម្ពុជាយើងទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ ហើយរួមទាំងសិស្សនិស្សិតផ្នែកវិទ្យាសាស្រ្តទៀតផង។ ជាចុងក្រោយ ខ្ញុំសូមផ្ញើរសារទៅកាន់អ្នកទាំងអស់គ្នាថា សូមមេត្តាចូលរួមចំណែកក្នុងការជួយសង្រ្គោះនិងការពារកន្ធាយខ្មែរយើងសម្រាប់ក្មេងៗជំនាន់ក្រោយ។ វាមិនទាន់យឺតពេលទេក្នុងការរួមគ្នាធ្វើការងារនេះ!
លោក ប្រាន់ ស៊ីណាល់ គឺជាបុគ្គលឆ្នើម ប្រចាំឆ្នាំ២០១៨ -២០១៩ ក្នុងការអភិរក្សតំបន់ទន្លេមេគង្គដែលបានជ្រើសរើសដោយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។