Characteristics of the Beardless Barb

by Chhut Chheana / USAID Wonders of the Mekong

Wonders of the Mekong Project would like to introduce to you a type of freshwater fish that lives in almost all types of habitats such as streams, canals, ditches tributaries, lakes, and natural reservoirs with slow moving or standing water. The beardless barb, which has the scientific name Cyclocheilichthys apogon, can grow up to a maximum length of 28.7 cm and a maximum weight of 340.6 grams.

Characteristics: This fish does not have “mustache”-like barbels common in other barb species. There is a big black blotch at the caudal base and rows of black spots along the scale rows. Normally they have red fins. This species migrates into floodplains and breeds during the high-water season from September to October as water levels peak and begin to decline. Beardless barbs feed on mollusks, plankton and crustaceans which are attached to leaves, branches and tree roots that grow below the water surface. The beardless barb was recorded on the IUCN Red List in 2011 as a species of Least Concern but threats could make its populations more vulnerable.

Please protect our flooded forest, which is the spawning ground for fish, and eradicate the uses of illegal fishing gears which are prohibited by law. This protection can restore the abundance of fish for our next generation.

Photo by Phanara Thach / ffish.asia

លក្ខណៈសម្គាល់ត្រីស្រកាក្តាមក្រហម៖ គ្មានពុកមាត់ មានស្នាមអុតខ្មៅនៅគល់កន្ទុយ និងមានស្នាមអុតខ្មៅជាជួរនៅតាមបណ្តោយជួរស្រកា

ដោយ៖ ឈុត ឈាណា / USAID Wonders of the Mekong

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅស្ទើរគ្រប់កន្លែង តាមស្ទឹង អូរ ប្រឡាយ ព្រែក បឹង និងអាងស្តុកទឹកធម្មជាតិដែលមានទឹកហូរយឺតៗ ឬទឹកនឹង។

ត្រីស្រកាក្តាមក្រហម មានឈ្មោះវិទ្យាសាស្ត្រ (Cyclocheilichthys apogon) និងឈ្មោះជាភាសាអង់គ្លេស Beardless barb មានប្រវែងដងខ្លួនអតិបរមាសរុប ២៨.៧ ស.ម និងទម្ងន់អតិបរមា ៣៤០.៦០ ក្រាម។

លក្ខណៈសម្គាល់៖ គ្មានពុកមាត់។ មានស្នាមអុតខ្មៅធំមួយនៅគល់កន្ទុយ។ មានស្នាមអុតខ្មៅជាជួរ នៅតាមបណ្តោយជួរស្រកា និងជាទូទៅ មានព្រុយពណ៌ក្រហម។ ត្រីប្រភេទនេះ ធ្វើចរាចរផ្លាស់ទីចូលទៅក្នុងតំបន់វាលទំនាប លិចទឹក។ វាពង-កូននៅក្នុងរដូវទឹកឡើងខ្លាំង ចាប់ពីខែកញ្ញា ដល់ខែតុលា ស្របពេលដែលទឹកកំពុងឡើងខ្លាំង និងចាប់ផ្តើមស្រកទៅវិញ។ ត្រីស្រកាក្តាមក្រហម ស៊ីខ្ចៅ ខ្យង សត្វល្អិតរស់ក្នុទឹក ប្លង់តុងរុក្ខជាតិតូចៗ ដែលតោងជាប់នឹង ស្លឹក មែក និងឫសរុក្ខជាតិដុះក្នុងទឹក។ ត្រីស្រកាក្តាមក្រហម ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច យ៉ាងណាមិញកត្តាប្រឈមមួយចំនួន នាំឲ្យចំនួនប្រភេទត្រីនេះឈានទៅកាន់ភាពងាយរងគ្រោះ។

សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិ ឲ្យបានគង់វង្ស និងជួយលុបបំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឲ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយៗទៀត។