Experience Cambodia’s popular Fishing for Fun Day!

This annual event at a small Cambodian lake in Tboung Khmum Province attracts thousands of local men, women and children as well as visitors from neighboring provinces. Tboung Khmum Provincial Governor Cheam Chansophorn presided over this year’s event.

Boueng Krom is a protected rain-fed lake surrounded by forest in Choam Krovean Commune in Memot District in the eastern Cambodian province of Tboung Khmum. Located in Satum Village near the Vietnamese border, the lake is open to fishing for one day each year in the dry season when the surface area recedes to about one hectare, down from about 30 hectares in the wet season.

The Fishing for Fun Day is open to anyone and took place on February 15 this year, with at least 15,000 people taking part. The event started two days earlier, as people gathered to dance and have fun at the pond. Access was free, but the type of fishing gear was restricted by local authorities. The most common types of gear used this year were wedge-shaped scoop baskets (chhnieng dai) and plunge baskets (angrut). To enhance numbers of fishes in the pond, the organisers said the province stocked the lake with 300 kg of fish in November 2019, mainly climbing perch (Anabas testudineus) and striped snakehead (Channa striata).

Villagers in Satum say the Fishing for Fun Day is a local custom that goes back as far as anyone can remember. They say the annual event commemorates the tale of a woman in love with two men who cut her body into two parts.

Watch a video of the event! https://www.youtube.com/watch?v=i53YXkdLLZk&feature=youtu.be

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលប្រារព្ធធ្វើឡើងនៅបឹងតូចមួយក្នុងខេត្តត្បូងឃ្មុំ បានទាក់ទាញប្រជាជន និងអ្នកទេសចរណ៍រាប់ពាន់នាក់ ពីបណ្ដាខេត្តផ្សេងៗ មកចូលរួម។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើជាអធិបតីក្នុងការបើកកម្មវិធីឆ្នាំនេះ។
បឹងក្រំ គឺជាបឹងបំពេញទឹកភ្លៀង ត្រូវបានដាក់ជាបឹងការពារដែលព័ទ្ធទៅដោយព្រៃលិចទឹក ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាខេត្ត ភាគខាងកើតនៃប្រទេសកម្ពុជា។ មានទីតាំងស្ថិតនៅក្នុងភូមិសាទុំ ជិតព្រំដែនវៀតណាម បឹងនេះបើកអោយមានការនេសាទត្រីត្រឹមតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺក្នុងរដូវប្រាំង ពោលនៅពេលដែលទឹកស្រកអស់ ហើយផ្ទៃបឹងមានទំហំប្រហែលមួយហិកតា ខណៈដែលវាអាចមានទំហំប្រហែលជាង ៣០ហិកតា នៅរដូវវស្សា។
ទិវានេសាទត្រីកំសាន្តនេះ បើកទូលាយជូនសាធារណៈជនចូលរួម បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ដោយមានអ្នកចូលរួមជាង ១៥, ០០០នាក់។ កម្មវិធីនេះបានផ្តើមមុនរយៈពេលពីរថ្ងៃ ដើម្បីឲ្យប្រជាជន ជប់លៀង រាំ ច្រៀងកំសាន្តសប្បាយ។ ការចូលរួមគឺមិនតម្រូវអោយចំណាយអ្វីទេ ប៉ុន្តែឧបករណ៍នេសាទត្រី ត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន។ ឧបករណ៍នេសាទត្រីដែលសាមញ្ញបំផុតនោះគឺ ឈ្នាងដៃ និងអង្រុត។ អ្នករៀបចំកម្មវិធីបានអោយដឹងថា ដើម្បីបង្កើនផលស្តុកនៅក្នុងបឹង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានយកត្រីចំនួន ៣០០គីឡូក្រាមមកលែងក្នុងបឹងនេះ ភាគច្រើនជា ត្រីក្រាញ់ និងត្រីរ៉ស់។
អ្នកភូមិសាទុំលើកឡើងថា ទិវានេសាទត្រីកំសាន្តនេះ គឺជាទំនៀមទម្លាប់តាំងពីយូរលង់ណាស់មកហើយ។ ពួកគាត់បានបន្តទៀតថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺដើម្បីរំលឹកទៅដល់នារីម្នាក់ដែលបានលង់ស្រឡាញ់បុរសពីរនាក់ ហើយចុងក្រោយពួកគេបានកាត់ខ្លួនរបស់នាងជាពីរកំណាត់។

https://www.youtube.com/watch?v=i53YXkdLLZk&feature=youtu.be