Inspired by the Local Community, Becoming an Awareness Raiser for Nature

by Aing Sereyrath

Looking back, it’s hard to believe that a field trip to meet conservationists of a community forest in Mondulkiri has shaped my career path into one of conservation awareness. In 2014, I was selected to join a field trip conducted by the U.S. Ambassador Youth Council to the eastern plain landscape in Cambodia, where I got a chance to engage with local communities whose livelihoods depend on the sustainable harvesting of the wild honey, resin and many other non-timber forest products. It was also when I learned the different approaches taken by wildlife researchers, sub-national government officials, local communities, rangers and different conservation programs to protect the landscapes in the area. Since then, my involvement with biodiversity and forest conservation got deeper. I started working with a World Wide Fund for Nature (WWF) project to collect forest-cover data in six protected areas in Mondulkiri before moving to work as a GIS Officer with the Wildlife Conservation Society to monitor land use change around Tonle Sap Lake, Kampong Thom Province and Ang Trapaeng Thmar Protected Area using satellite images. I also conducted a social economic survey for the Royal Turtle conservation.

Three years later, I co-founded Young Eco Ambassadors to build a community of earth-loving individuals and develop different programs to engage more young people in the cause of conservation. One of our programs is Der Prey (“Trekking in the Jungle”) which has taken more than 500 people to experience a deep connection with nature through trekking and camping in eco-tourism and protected areas throughout Cambodia. Recently, our organization has also been working in partnership with the Wonders of the Mekong project to empower young people to be Ambassadors of the Mekong, host World Fish Migration Day, and conduct awareness about the connections between rivers, fish and people in public events. I believe that youth who are the future leaders of Cambodia must have a greater knowledge about forests, rivers, and biodiversity so that they can harness their youthful energy and creativity to develop innovative solutions to tackle current problems. Youth are the catalyst of change, and they give me hope for the future.

In the next 5 years, I envision a Young Eco Ambassador center that could offer people experiences of living deeply connected with nature, and a place where people work together to develop innovative solutions to solve environmental issues.

Aing Sereyrath is a 2018-2019 Mekong Conservation Hero selected by the Wonders of the Mekong project.

អ្នក​អប់​រំ​ផ្សព្វ​ផ្សាយ​ពីធម្មជាតិដែលទទួលបានកំលាំងចិត្តនិងការបំផុសស្មារតីពីសហគមន៍មូលដ្ឋាន

រៀបរៀងដោយ កញ្ញា អាំង សិរីរតន៍

ប្រសិនបើក្រលែកមើលទៅចំនុចចាប់ផ្តើមនៃការងាររបស់ខ្ញុំសព្វថ្ងៃនេះ វាពិតជាមិនគួរឲ្យ​ជឿថាដំណើរទស្សនកិច្ច​សិក្សា​មួយដែលបាននាំខ្ញុំទៅជួបអ្នកអភិរក្ស​ និង​សហគមន៍ព្រៃឈើក្នុងខេត្តមណ្ឌលគិរីហើយ​បាន​កំណត់ទិសដៅនៃសកម្មភាពការងាររបស់ខ្ញុំ ដែល​ជាអ្នកអប់​រំ​ផ្សព្វ​ផ្សាយពី​​ការអភិរក្សធនធានធម្មជាតិ។​ នៅក្នុងឆ្នាំ ២០០៤ ខ្ញុំត្រូវបានជ្រើសរើសឲ្យ​ចូលរួមក្នុងដំណើរទស្សនកិច្ច​សិក្សា​មួយទៅតំបន់​ភាគខាងកើតនៃប្រទេសកម្ពុជា​ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ហើយនេះជាឱកាសមួយដែលបានផ្សារភ្ជាប់ខ្ញុំទៅនឹងជីវភាពរស់នៅរបស់​សហគមន៍ដែលពឹងផ្អែកសំខាន់ទៅលើការប្រមូលអនុផលព្រៃ​ឈើ​​ ដូច​ជា​ ទឹកឃ្មុំព្រៃ ជ័រទឹក​ និងផលិតផលព្រៃឈើដែលមិនមែនជាឈើ​ច្រើនមុខទៀត។ ទន្ទឹមនឹងនេះដែរ វាជាពេលវេលាមួយដែលខ្ញុំបានរៀនសូត្រពីវិធីសាស្រ្តផ្សេងៗក្នុងកិច្ច​ការពារធម្មជាតិនៅក្នុងតំបន់ ពីសំណាក់អ្នកសិក្សា​ស្រាវជ្រាវ មន្រី្តថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អ្នកអភិរក្ស និង កម្មវិធីអភិរក្សជាច្រើនទៀត។​​ បន្ទាប់ពីនោះមក ការចូលរួមរបស់ខ្ញុំក្នុងសកម្មភាពអភិរក្ស ជីវចម្រុះ និង ព្រៃឈើកាន់តែមានភាពសកម្មឡើង។ ជា​ជំហានដំបូងបំផុត ខ្ញុំបានរួមចំណែកនៅក្នុងគម្រោងមួយរបស់​អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ដោយធ្វើការប្រមូលទិន្នន័យអំពីគម្របព្រៃឈើក្នុងតំបន់ការពារចំនួនប្រាំមួយក្នុងខេត្តមណ្ឌលគិរី។​ បន្ទាប់ពីនោះ ខ្ញុំបានបន្តការងារជា មន្រ្តីផ្នែក GIS នៃអង្គការសមាគមអភិរក្សសត្វព្រៃ  ដែលទទួលបន្ទុកក្នុងការតាមដានត្រួតពិនិត្យបម្រែបម្រួលនៃការប្រើប្រាស់ដីនៅតំបន់បឹងទន្លេសាបក្នុង​ខេត្ដ​កំពង់​ធំ និង​អាងត្រពាំងថ្ម តាមរយៈការប្រើប្រាស់រូបភាពផ្កាយរណប។ ជាមួយគ្នានេះដែរ ខ្ញុំក៏បានចុះធ្វើការស្ទង់មតិពីស្ថានភាពសេដ្ឋកិច្ចសង្គមដែលជាផ្នែកមួយនៃគម្រោងអភិរក្សអណ្តើកហ្លួងផងដែរ។

បីឆ្នាំបន្ទាប់ពីនោះមក ខ្ញុំបានក្លាយជាសហស្ថាបនិកនៃអេកូយុវទូត ដែលក្រុម​នេះមានគោលបំណងចងក្រងបុគ្គលដែលស្រឡាញ់ភព​ផែនដីទៅជាសហគមន៍ និង បង្កើតឲ្យមាននូវកម្មវិធីជំរុញលើកទឹកចិត្តយុវជនឲ្យ​ចូលរួមស្រឡាញ់និងការពារធនធានធម្មជាតិ។ ក្នុងនោះដែរ ដើរព្រៃ ជាកម្មវិធីមួយដែលកន្លង​មក​បាននាំយកអ្នកចូលរួមប្រមាណជាង ៥០០ នាក់ឲ្យ​ទៅ​លេង​ព្រៃ​ ហើយ​ទទួលបាននូវបទពិសោធន៍​យ៉ាងជ្រាលជ្រៅរវាងទំនាក់​ទំនង​មនុស្សនឹងធម្មជាតិតាមរយៈការដើរព្រៃ និង បោះជំរុំ​នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ការពារនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ក្រុម​អេកូ​

យុវទូត​របស់យើងកំពុងធ្វើការក្នុងភាពជាដៃគូរជាមួយនឹងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលមានគោលបំណងបំផុសនិងជំរុញទឹកចិត្តយុវជនឲ្យ​ក្លាយខ្លួនជាឯកអគ្គរាជទូតនៃទន្លេមេគង្គ។ ក្នុងនោះដែរ យើងបានរៀបចំឡើងនូវសកម្មភាពមួយចំនួនដូចជា ទិវាត្រីបំលាស់ទីពិភព​លោក​ និងសកម្មភាពពង្រឹងនិងពង្រីកការយល់ដឹងពីទំនាក់ទំនងទន្លេ ត្រី និងមនុស្ស។​ ​ខ្ញុំជឿជាក់ថាយុវជនដែលជាអនាគតអ្នកដឹកនាំនៃប្រទេសកម្ពុជាត្រូវតែមានចំណេះដឹងកាន់តែច្រើនអំពីព្រៃឈើ ទន្លេ និងជីវចំរុះដើម្បីឱ្យពួកគេអាចប្រើប្រាស់ភាពខ្លាំង និងភាពច្នៃប្រឌិតរបស់​ពួក​គេ​ ក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពឆ្លាតវ័យដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ យុវជនគឺជាកត្តាលីករក្នុងផ្លាស់ប្តូរ ហើយពួកគេក៏ជាក្តីសង្ឃឹមរបស់ខ្ញុំទៅថ្ងៃអនាគត។

ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ខ្ញុំជឿជាក់ថា អេកូយុវទូត នឹង​ក្លាយ​ទៅ​ជាកន្លែងមួយ​ដែល​ផ្តល់នូវបទពិសោធន៍រស់នៅ និង​ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងមនុស្សជាមួយធម្មជាតិ និងជាកន្លែងមួយដែលយើង​ទាំង​អស់​គ្នា​ ធ្វើការ​រួម​គ្នា​ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន។

អាំង សិរីរតន៍ គឺជាបុគ្គលឆ្នើមក្នុងការរួមចំណែកអភិរក្សទន្លេមេគង្គក្នុងឆ្នាំ​២០១៨-២០១៩ ដែលត្រូវបានជ្រើសរើសដោយគម្រោងអច្ឆរិយភាពទន្លេមេគង្គ។