Trey Chongva Angkor has a scientific name of Garra cambodgiensis and its English name is the stonelapping minnow. It has a maximum body length of 15 cm. This species inhabits rocky rapid zones in hill streams, larger rivers, and occasionally lowland rivers. It moves to floodplains or paddy fields for breeding at the start of the first rains of the year. Juveniles rear in the floodplains and then moves down to streams. This fish is not economically valuable, but it displays an interesting striped pattern. Chongva Angkor was first discovered by scientists in the Angkor Wat area, which is presumably why they gave it the Cambodian name “Trey Chongva Angkor.” There are three species in this genus: Garra cambodgiensis, Garra fascialcauda and Garra fuliginosa. The fish feeds on periphyton, phytoplankton and some insects. Trey Chonva Angkor was recorded by scientists on the IUCN Red as a species of List Least Concern (LC) in 2019.
Characteristics: Yellow line through the middle of dorsal fin. Has a broad mid-lateral stripe (width about equal to 2 scale rows); two black bands on the dorsal fin; the caudal fin plain or with dark margins; usually well-developed tubercles on the snout.
Threats: Habitat degradation and overfishing are potential threats to this fish, but have not been significant recently.
Sources: Field Guide to Fishes of the Cambodian Freshwater Bodies, fishbase.org, iucnredlist.org.
ត្រីចង្វាអង្គរ៖ អ្នកវិទ្យាសាស្រ្តរកឃើញវាដំបូងនៅតំបន់អង្គរ ទើបដាក់ឈ្មោះថា «ត្រីចង្វាអង្គរ»
ត្រីចង្វាអង្គរ មានឈ្មោះវិទ្យាសាស្ត្រ Garra cambodgiensis និងឈ្មោះជាភាសាអង់គ្លេស Stonelapping minnow មានស្តង់ដាប្រវែងដងខ្លួនអតិបរមា ១៥ ស.ម។ ត្រីចង្វាអង្គរ មានរស់នៅក្នុងទីជម្រកដែលនៅបាតក្រោមមានថ្ម និងទឹកជួរ ជាពិសេស តំបន់ភ្នំដែលមានទឹកធ្លាក់ហូរចូលអូរ ឬស្ទឹង ទន្លេធំៗ និងម្តងម្កាលវាចូលទៅក្នុងតំបន់វាលទំនាប។ នាពេលវស្សាចាប់ផ្តើម ត្រីចង្វារអង្គរធ្វើចរាចរចូលទៅក្នុងវាលទំនាបលិចទឹក ឬតាមវាលស្រែដើម្បីដកដង្ហើម និងបង្កកំបណើតរហូតដល់កូនមានវ័យជំទង់ ក៏វិលត្រឡប់ទៅកន្លែងដើមវិញ។
ជាប្រភេទត្រីដែលគ្មានតម្លៃសេដ្ឋកិច្ច ប៉ុន្តែវាមានឆ្នូតតាមបណ្តោយដងខ្លួនគួរឲ្យទាក់ទាញ ត្រីចង្វាអង្គរ ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញដំបូងនៅតំបន់អង្គរ ទើបគេសន្មត់ដាក់ឈ្មោះជាភាសាខ្មែរហៅថា «ត្រីចង្វាអង្គរ» តែម្តងទៅ។ ត្រីចង្វាអង្គរ មានបីប្រភេទគឺ៖ ១-ត្រីចង្វាអង្គរ ២- ត្រីចង្វាអង្គរភ្នំ និង ៣-ត្រីចង្វារអង្គមុខពីរ។ ត្រីប្រភេទនេះ ស៊ីប្លង់តុងសត្វ ប្លង់តុងរុក្ខជាតិ និងសត្វល្អិតជាអាហារ។ ត្រីចង្វាអង្គរ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List Least Concern (LC) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួច ដែលថា វានឹងអាចឈានទៅផុតពូជនោះ។
លក្ខណៈសម្គាល់៖ មានឆ្នូតខ្មៅធំតាមបណ្តោយដងខ្លួន។ ចំណុចខ្មៅខណ្ឌចែកជាពីរដោយដោយឆ្នូតពណ៌លឿងនៅព្រុយខ្នង។ មានឆ្នូតខ្មៅពីរ នៅគែមព្រុយកន្ទុយ។ ជាធម្មតា មានដុំពកៗ ច្រើននៅច្រមុះ។
បញ្ហាប្រឈមចំពោះត្រីប្រភេទនេះ មានដូចជា៖ ការបាត់បង់ទីជម្រក និងការនេសាទហួសកម្រិត គឺជាកត្តាគម្រាមកំហែងដ៏មានសក្តានុពលដល់ពួកវា។ ប៉ុន្តែ ត្រីប្រភេទនេះ ពុំមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចឡើយ នាពេលបច្ចុប្បន្ននេះ។
ប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org