Chea Seila is a National Wetland and Livelihood Expert working on the Lower Mekong Basin Wetland Management and Conservation Project with GITEC-IGIP
My favorite part of my work is I that have connected myself to nature and every single life. I have been working for many years with fishers and remote communities who greatly depend on fishery and forestry products for food and income. Poverty, social, political, and economic changes have caused natural resources to decline day by day because of high demand, short supply, and little sustainable planning for management. This has taught me to adapt and look for different ways to protect, to preserve, and to conserve natural resources. I also walk one step further to share my knowledge and experiences with anyone who wishes to know.
In my job I have to work closely with people from all levels of government and community to discuss sustainable rehabilitation of wetlands, and conservation and management of wetland ecosystem services. Improving livelihoods of local communities is often problematic for the conservation of biodiversity. We work to identify, prioritize, and address both threats and conservation and management approaches in wetland Ramsar sites, and secure food security and livelihood activities. Conservation means nothing if nobody can do it. People cannot join in conservation activities when they are hungry and have no food to eat. We need to discuss with all concerned stakeholders about what types of conservation approaches can be practiced in each location. In the case of the Stung Treng wetland area, most villagers go fishing every day for food and income. Therefore, communities need to be given alternative sources of income, especially improved opportunities for farming and land ownership security.
Good fresh air, clean water, green trees, very diverse foods, smiles of people, and my family have all motivated me to walk further to find the way to maintain all of them. Life and nature are the same. Different people have different interests, but humans have one big concern: how their young generation will be able to access fresh air, a good environment, and good healthy food. I like sharing pictures from my field work on my personal Facebook because I like people to see places they have no chance to visit. Everyone has the right to contribute to the protection, management, and conservation of natural resources, not just environmental activists, communities, government institutions, or the private sector. My hope is to see everyone join hands to save wetlands, biodiversity, and the environment from the bottom of their heart.
Photos of Chea Seila in action (click to enlarge)
ជីវប្រវត្តិរបស់អ្នកស្រី ជា សីលា
ចំណែកមួយដែលធ្វើអោយខ្ញុំចូលចិត្តការងាររបស់ខ្ញុំ គឺខ្ញុំបានផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិ និងជីវិតគ្រប់មជ្ឈដ្ឋាន។ ខ្ញុំបានធ្វើការងារជាច្រើនឆ្នាំជាមួយអ្នកនេសាទ និងជាមួយសហគមន៍នៅតាមទីជនបទដាច់ស្រយ៉ាល ដែលពួកគាត់ពឹង ផ្អែកទាំងស្រុងទៅលើធនធានជលផល និងព្រៃឈើសម្រាប់ជាម្ហូបអាហារ និងប្រាក់ចំណូល។ ភាពក្រីក្រ ការផ្លាស់ប្តូរ សង្គម នយោបាយ សេដ្ឋកិច្ច គឺជាមូលហេតុដែលធ្វើអោយធនធានធម្មជាតិធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ដោយ សារតែមានតម្រូវការខ្ពស់ ការផ្គត់ផ្គង់ធ្លាក់ចុះ និងការរៀបចំផែនការគ្រប់គ្រងដោយនិរន្តរភាពមិនទាន់បានច្បាស់លាស់ ឬអនុវត្តអោយបានគ្រប់ជ្រុងជ្រោយ។ បទពិសោធន៍ការងារ បានបង្រៀនខ្ញុំអោយចេះសម្របខ្លួន និងមើលឃើញពី មធ្យោបាយនានាដើម្បីចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ។ ខ្ញុំបានបោះជំហានបន្ថែមទៀតដើម្បីចែករម្លែក ចំណេះដឹង និងបទពិសោធន៍ជាមួយមនុស្សម្នាទាំងឡាយដែលចង់ដឹង។
ការងាររបស់ខ្ញុំតម្រូវអោយខ្ញុំធ្វើការងារជិតស្និទ្ធិជាមួយមនុស្សគ្រប់កម្រិតទាំងថ្នាក់រដ្ឋាភិបាល រហូតដល់កម្រិត សហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាការស្តារតំបន់ដីសើម ការគ្រប់គ្រង និងអភិរក្សសេវាកម្មអេកូឡូស៊ីនៃ តំបន់ដីសើម ប្រកបដោយនិរន្តរភាព។ ការលើកកំពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានគឺតែងជួបការលំបាក នៅក្នុងពេលដែលយើងធ្វើសកម្មភាពជម្រុញការអភិរក្សជីវៈចម្រុះ។ យើងធ្វើការងាររួមគ្នាដើម្បីកំណត់អត្តសញ្ញាណ ចាត់អាទិភាព កំណត់ការប្រឈម និងរៀបចំរបៀបនៃការគ្រប់គ្រង និងអភិរក្សនៅក្នុងតំបន់ដីសើមរ៉ាមសារ ដែលធានា ដល់សន្តិសុខស្បៀង និងសកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ និងក្បែរតំបន់។ ការអភិរក្ស គឺគ្មានន័យអ្វីទាំងអស់ប្រសិនបើមនុស្សម្នាក់ៗមិនបានចូលរួមធ្វើវា ឬ នរណាម្នាក់រងផលប៉ះ ពាល់ពីសកម្មភាពទាំងអស់នេះ។ ប្រជាជនមិនអាចចូលរួមនៅក្នុងសកម្មភាពអភិរក្សបានរលូនទេ នៅពេលដែលពួកគេ ឃ្លាន ហើយគ្មានអាហារដើម្បីទទួលទាន។ យើងចាំបាច់ត្រូវតែជជែកពិភាក្សាគ្នាជាមួយភាគីអ្នកពាក់ព័ន្ធទាំងអស់អំពី របៀបបែបបទនៃការអភិរក្សដែលអាចធ្វើបាននៅក្នុងទីតាំងផ្សេងៗគ្នា។ ក្នុងករណី តំបន់ដីសើម ខេត្តស្ទឹងត្រែង ប្រជាជនទៅនេសាទជារៀងរាល់ថ្ងៃដើម្បីធ្វើជាអាហារ និងលក់ដូរ។ ដូចនេះ សហគមន៍គប្បីទទួលបានពិពិធកម្ម ប្រាក់ចំណូល ពោលគឺលើកកំពស់របរកសិកម្ម និងសុវត្ថិភាពកម្មសិទ្ធិដីធ្លី។
ខ្យល់បរិសុទ្ធ ទឹកស្អាតបរិសុទ្ធ ដើមឈើបៃតង អាហារតាមភូមិឆ្ងាញ់ៗ ស្នាមញញឹមរាក់ទាក់ និងភាពកក់ក្តៅរបស់ ប្រជាជន និងការលើកទឹកចិត្តពីក្រុមគ្រួសាររបស់ខ្ញុំបានជម្រុញទឹកចិត្តខ្ញុំអោយធ្វើដំណើរបន្ត ស្វែងរកវិធីផ្សេងៗ ដើម្បីរក្សាតុល្យភាពមុខងារនៃធនធានទាំងឡាយនេះ។ ជីវិត និងធម្មជាតិគឺតែមួយ។ មនុស្សផ្សេងគ្នាមានចំណង់ ចំណូលចិត្តផ្សេងគ្នា ប៉ុន្តែមនុស្សលោកមានក្តីបារម្ភតែមួយដូចគ្នា គឺ ធ្វើយ៉ាងណាអោយមនុស្សជំនាន់ក្រោយ របស់ខ្លួនទទួលបានខ្យល់បរិសុទ្ធ រស់នៅក្នុងបរិស្ថានល្អ និងទទួលទានអាហារគ្រប់គ្រាន់ និងប្រកបដោយគុណភាព។ ខ្ញុំចូលចិត្តចែករម្លែករូបថតដែលថតបានពីតំបន់ដែលខ្ញុំចុះទៅធ្វើការតាមរយៈបណ្តាញសង្គម គណនីហ្វេកប៊ុកផ្ទាល់ខ្លួន ខ្ញុំ ពីព្រោះខ្ញុំចង់អោយមនុស្សម្នាបានឃើញកន្លែងៗ និងរូបភាពនានាដែលពួកគេមិនធ្លាប់បានទៅដល់ ឬឃើញផ្ទាល់ភ្នែក។ មិនមែនទាល់តែជាសកម្មជនបរិស្ថាន សហគមន៍ វិទ្យាស្ថានរដ្ឋ និងឯកជនទេ ប៉ុន្តែ មនុស្សម្នាក់ៗមានសិទ្ធិចូលរួមចំណែកក្នុងការការពារ ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ ។ ក្តីសង្ឃឹមរបស់ខ្ញុំ គឺប្រាថ្នាចង់ឃើញមនុស្សម្នាក់ៗព្រួតដៃគ្នាជួយសង្គ្រោះតំបន់ដីសើម ជីវៈចម្រុះ និងបរិស្ថានអស់ពីបេះដូង។
Photos by Chea Seila (click to enlarge):
Blog posts by Chea Seila
Who Should be Involved in Protecting and Conserving Natural Resources?