Hong Chamnan – Mekong Conservation Hero

Hong Chamnan is a Project Manager with the Wildlife Conservation Society and the Department of Freshwater Wetlands Conservation under the Cambodian Ministry of the Environment

I currently work towards the conservation of endangered and vulnerable birds such as the Saurus Crane and Bengal Florican. This conservation focuses on education and outreach to key groups, such as community members, as well as relevant institutions to help them understand the importance of rare and endangered birds. We have to make sure that communities take part in protecting bird species so they can survive for a long time. I’m so happy and proud of my work once communities understand and become involved in our conservation efforts.

As part of my job, I manage staff to monitor bird species, crack down on crime such as land grabbing or illegal hunting, facilitate ecotourism in communities, and guard the nests of Bengal Floricans. This work is very important to me because I can help my society by educating and explaining to villagers how they can be involved in the protection of rare and endangered bird species. I also encourage them to take part in protecting the forest and grass fields, which are the most important habitats for wildlife. By doing this, villagers gain a lot of benefits from conservation through livelihood activities such as ecotourism, extracting non-timber forest products, and raising livestock. My favorite part of my job is helping communities develop ecotourism.

Nature is the main motivation and encouragement for me to do conservation work because I like wildlife, and I’m very proud when I see the abundance of wildlife species has increased and is protected by villagers. To me, “conservation” refers to protection and ensuring that there’s no extinction of protected species. Conservationists have to think about the biology of the species, including breeding, food, safe refuge, and good habitats. In order to encourage people to support conservation, I have to show them that participating in conservation is very important for our society, and it can also improve their livelihoods to change from a wildlife hunter to a conservationist. My hope for the future is that people will understand about conservation activities and become more involved. I also hope that the abundance of wildlife will increase, that the number of tourists will increase, and more villagers will have jobs from ecotourism.

ជីវប្រវត្តិរបស់លោក ហុង ចំណាន

បច្ចុប្បន្នខ្ញុំកំពុងតែធ្វើការពាក់ព័ន្ធទៅនឹងការអភិរក្សសត្វស្លាបដែលងាយរងគ្រោះ និង​ជិតផុត​ពូជ​បំផុត​នៅលើពិភពលោក​មានដូចជា​សត្វក្រៀល និងសត្វខ្សឹបជាដើម។ ការអភិរក្សដែល​ខ្ញុំកំពុង​ធ្វើ​នោះ​ផ្តោតទៅលើការអប់រំផ្សព្វផ្សាយ​ដល់អ្នកសំខាន់ៗមានដូចជា សមាជិកសហគមន៍ និងស្ថាប័ន​ពាក់​ព័ន្ធ​នា​នាធ្វើយ៉ាងណា​ឲ្យពួកគាត់​យល់ដឹង​អំពីសារសំខាន់នៃសត្វស្លាបកម្រ ងាយរងគ្រោះ និង​ជិតផុត​ពូជ​បំផុត។ ជាមួយគ្នានេះដែរ យើងបាន​ជម្រុញ និងលើកទឹកចិត្តដល់សហគមន៍ឲ្យ​ចូលរួមចំណែក​ក្នុង​ការ​ការពារ​ប្រភេទ​សត្វស្លាប​ដែលកម្រ ហើយយើងជឿជាក់ថាសត្វស្លាបទាំងនោះនឹងអាចរួចផុតជីវិត ហើយ​រស់​រានបានយូរអង្វែង។ ខ្ញុំពិតជារីករាយ និងមានមោទនភាពចំពោះការងារនេះខ្លាំងណាស់ព្រោះ​សហ​គមន៍​​​​បានយល់ដឹង ហើយពួកគាត់ចូលរួមយ៉ាងសកម្មក្នុងការងារអភិរក្ស។​

ការងារខ្ញុំមួយផ្នែកទៀតគឺ ដឹកនាំក្រុមការងារដើម្បីត្រួតពិនិត្យ និងអង្កេតតាមដានប្រភេទ​សត្វ​ស្លាប ជាពិសេសតាមដាន និងទប់ស្កាត់លើការជួញដូរសត្វព្រៃខុសច្បាប់  ការ​ទន្ទ្រាន​ដីធ្លីសម្រាប់​ធ្វើ​ជា​កម្មសិទ្ធិ  សម្របសម្រួលលើ​សេវាកម្មទេសចរណ៍​ធម្មជាតិជាមួយ​សហគមន៍មូលដ្ឋាន  និង​កម្មវិធី​ការ​ពារ​​សំបុក​ពង​កូន​​របស់សត្វខ្សឹបជាដើម។ ការងារនេះ​ពិតជាមានសារសំខាន់​ណាស់ ព្រោះ​ខ្ញុំអាច​ជួយ​ប្រទេស​របស់​ខ្ញុំ​តាម​​​រយៈការអប់រំ​ណែនាំប្រជាជនមូលដ្ឋាន​ពីរបៀប ​ដែល​ពួក​គាត់​​អាចចូលរួមក្នុង​សកម្ម​ភាព​អភិរក្ស​ប្រភទ​សត្វកម្រ ងាយរងគ្រោះ និងជិតផុតពូជបំផុតនៅលើពិភពលោក។​ ជាមួយគ្នា​នេះ​ផង​ដែរ ខ្ញុំក៏​បាន​លើក​ទឹកចិត្តនិងជម្រុញឲ្យពួកគាត់​ចូលរួមការការពារព្រៃឈើ និង​វាលស្មៅ​ដែលជា​កន្លែង​ដ៏​មាន​សារៈសំខាន់​សម្រាប់​​ទីជម្រកសត្វព្រៃគ្រប់ប្រភេទ។ម៉្យាងវិញទៀតសហគមន៍មូលដ្ឋានក៏បាន​ទទួល​​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​តាមរយៈការបង្កើនកម្រិតជីវភាពរស់នៅរបស់ពួកគាត់មាន​ដូចជា សេ​វា​កម្ម​ទេស​ចរណ៍ធម្មជាតិផលិ​ត​​កម្មស្រូវប្រកបដោយនិរន្តរភាពជាដើម។ ការងារដែល​ខ្ញុំចូល​ចិត្ត​ជាង​គេ​នោះ​គឺការជួយគាំទ្រ​ដល់​សហ​គមន៍​មូលដ្ឋានក្នុងវិស័យ​​ទេសចរណ៍ធម្មជាតិ។

ធម្មជាតិពិតជាជួយ ជម្រុញ និងលើកទឹកចិត្តដ៏ចម្បងសម្រាប់ខ្ញុំក្នុងការងារអភិរក្ស សត្វព្រៃ​ព្រោះ​ខ្ញុំចូលចិត្តសត្វ​ព្រៃ ហើយខ្ញុំពិតជាមានមោទនភាព​ណាស់ពេលដែលខ្ញុំ​ឃើញចំនួនប្រភេទសត្វ​ដែល​ងាយ​​រង​គ្រោះ និងជិតផុតពូជបំផុតមាន​ការកើនឡើង ហើយប្រជាជនចូលរួមការងារពួកវា។ ចំពោះខ្ញុំ ការអភិរក្ស គឺសំដៅ​ទៅលើ​ការការពារ និងធានាថា សត្វដែលយើងការពារនឹងមិនដាច់ពូជឡើយ។ អ្នក​អភិរក្ស​ត្រូវតែ​គិតអំពីជីវសាស្រ្តរបស់ប្រភេទ​សត្វព្រៃ មានដូចជាការបន្តពូជ  ចំណីអាហារ  ការផ្លាស់​ទី​ជម្រក​​​សុវត្តិភាព និងកន្លែង​រស់នៅ​របស់ពួកវា ដើម្បីជម្រុញនិងលើកទឹកចិត្តឲ្យ​ប្រជាជន​មូល​ដ្ឋាន​ចូល​រួម​គាំទ្រការងារអភិរក្ស គឺខ្ញុំត្រូវបង្ហាញពួកគាត់ ឲ្យឃើញយ៉ាងច្បាស់លាស់ថា ការចូលរួមក្នុងការអភិរក្ស​ពិតជាមានសារៈ​សំខាន់​ណាស់សម្រាប់សង្គមជាតិ​របស់យើង ហើយពួកគាត់អាចលើកកម្ពស់ជីវភាពរស់ ​ដោយប្តូរ​ពីអ្នក​បរ​បាញ់​សត្វ ទៅជាអ្នក​ការពារសត្វវិញ។ ក្តីសង្ឈឹមរបស់ខ្ញុំនៅពេលអនាគតគឺប្រជាជន​បាន​យល់​ច្បាស់អំពី​សកម្ម​ភាពអភិរក្ស ហើយពួកគាត់ស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពអភិរក្ស។ខ្ញុំក៏​សង្ឈឹម​​​​ផង​ដែរថា ចំនួន​សត្វស្លាប​ដែលងាយរងគ្រោះ និងជិតផុតពូជបំផុតនៅលើពិភពលោក  ចំនួន​ភ្ញៀវទេស​ចរណ៍​​មកទស្សនា​សត្វ​ស្លាប​នឹង​​មានកើន​ឡើង ហើយប្រជាជនមូលដ្ឋាន​នឹងអាច​ទទួលបាន​ការងារ​ច្រើនព្រមទាំង​បង្កើន​កម្រិត​ជីវភាព​រស់​នៅបានល្អប្រសើរជាងមុន​តាមរយៈ​សេវា​កម្មទេសចរណ៍​ធម្មជាតិ។

Photos of Hong Chamnan in action (click to enlarge)

Blog posts by Hong Chamnan

The right decision to be a bird conservationist


Back to Mekong Conservation Heroes