The right decision to be a bird conservationist

by Hong Chamnan

In 1996, I had a mission to conduct a research study on a bird called the Bengal Florican. The Bengal Florican is one of the very rare species. During that study, no one knew about this bird and whether it was still present in Cambodia. We didn’t have enough data on the Bengal Florican and experience in conservation or research study on birds, so the team spent a lot of time and effort in collecting data all over Cambodia, including in Prey Veng, Svay Rieng, Takeo, Kampot, Kep, and Preah Sihanouk provinces.

As a result of that research study, we did not succeed in the above mentioned provinces because the regions that our team studied didn’t show reveal any evidence of the Bengal Florican there. I was very disappointed and sad about it. However, I still had dreams and a willingness to keep searching, and I believed that the Bengal Florican must be exist somewhere in Cambodia.

In 1999, I met Mr. Sam Veasna who was the head of the Provincial Forestry Office in Siem Reap. He provided me extensive information about the Bengal Florican in Kampong Thom Province. After learning the information, I started my mission to search for the Bengal Florican in Kampong Thom Province where I met a hunter, 42-year-old Ly Chhorn, who resided in Rolous Village, Srayouv Commune, Steung Sen District, Kampong Thom Province. Mr. Chhorn often went to search for the Bengal Florican at the night time, especially during rainy nights, at the Veal Kraom area. He hunted the bird for food and to sell. During my interview with him in 1999, Mr. Chhorn said he started hunting the bird 3 or 4 years before in his hometown. He could catch up to 200 Bengal Florican each year. He brought us to the Veal Kraom area, and it was the very first time that I got to see a Bengal Florican, which made me very delighted. My mission this time was very fruitful and successful; I was so proud to have found this bird for the very first time!

Sam Veasna (right) in 1999. Photo by Eleanor Briggs

The first person that I wanted to tell about my results in finding the Bengal Florican was Mr. Sam Veasna because he was the first person who gave me information about this bird, and he was very dedicated to nature. Also, he was the first person to find out about Bengal Florican in Cambodia. Unfortunately, I couldn’t do what I wanted to. Mr. Sam Veasna passed away due to contacting malaria during his mission to find the Kouprey (Bos sauveli) in Preah Vihear Province. I was very shocked and saddened by the loss of such a great conservationist. This loss keeps pushing me to be bird conservationist and doing the work that my friend couldn’t do for the sake of the conservation and protection of these endangered species for our country and the next generation.

I think conducting a research studies on rare birds is very difficult. It requires effort and patience. Once a study is successful, it makes us very excited and very proud.  In order to better protect the Bengal Florican, I have to work with local communities in educating and disseminating the information about its benefits to the tourism industry. Mr. Ly Chhorn, for example, decided to stop hunting and became our Bengal Florican guard, making our work even more successful.  I love nature, especially wildlife, and want to protect them forever.

Hong Chamnan is a 2018-2019 Mekong Conservation Hero selected by the Wonders of the Mekong project.

 

ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការងារជាអ្នកអភិរក្សសត្វស្លាប

ដោយ​ លោក ហុង ចំណាន

នៅឆ្នាំ ១៩៩៦ ខ្ញុំមានបេសកកម្មមួយ ដើម្បីសិក្សាស្រាវជ្រាវរកប្រ​ភេទសត្វ​ស្លាប​ម៉្យាង​ដែល​មានឈ្មោះថា សត្វខ្សឹប (Bengal Florican )។ ប្រភេទសត្វខ្សឹបជា​ប្រភេទ​សត្វស្លាប​ដ៏​កម្រ​ខ្លាំងណាស់ ហើយក្នុងកំឡុងពេលនោះគ្មានអ្នកណាម្នាក់អាច​ដឹងថាប្រភេទ​សត្វខ្សឹប​មានវត្ត​មាន​នៅក្នុងប្រទេសកម្ពុជាឫក៏យ៉ាងណានោះទេ។ ម៉្យាងវិញទៀត ​ខ្ញុំ​មិនទាន់មានទិន្នន័យ​គ្រប់​គ្រាន់ និងបទពិសោធន៍ក្នុងការអភិរក្ស ក៏ដូចជាការសិក្សា​ស្រាវ​ជ្រាវ​សត្វស្លាប​នៅឡើយ ដូច​នេះ ការសិក្សាស្រាវជ្រាវ​រក​​ប្រភេទសត្វខ្សឹប ​ក្រុមការ​ងារ​ត្រូវ​ចំណាយ​ពេលវេលាស្ទើរគ្រប់​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រកម្ពុជារួមមាន ខេត្តព្រៃវែង ស្វាយ​រៀង តាកែវ  កំពត កែប និង​ខេត្ត​ព្រះ​​សីហនុជាដើម។​

ជា​លទ្ធ​ផលការ​​សិក្សា​ស្រាវជ្រាវ​សត្វខ្សិប នៅតំបន់ដូចបានរៀបរាប់ខាងលើ ​មិនបាន​ទទួល​ជោគជ័យឡើយ​ពីព្រោះ​តំបន់ដែលក្រុមការងារបានធ្វើការ​សិក្សា​មិនបានបង្ហាញអំពី ​វត្តមាន​សត្វខ្សិបនៅទីនោះ​ទេ  ។ខ្ញុំហាក់បីដូចជាអស់សង្ឃឹមក្នុងចិត្តនិងមានអារម្មណ៌​ថា​ក្រៀម​ក្រំ​​​ក្នុង​ការ​សិក្សាស្រាវជ្រាវនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំនៅតែមានឆន្ទះខ្លះៗ និងក្តី​ស្រមៃ​លាយ​​ឡំជាមួយមោទនៈភាពដ៏ខ្ពង់ខ្ពស់ថា វត្តមានសត្វខ្សឹបពិតជា​នៅសេស​សល់​នៅ​ក្នុង​ប្រទេស​​​​កម្ពុជាក្នុងតំបន់ណាមួយជាមិនខាន។​

នៅឆ្នាំ ១៩៩៩​ខ្ញុំបានជួបជាមួយលោកសំ វាសនា គាត់ជាប្រធាន​ផ្នែក​នៃអតីត​ការិ​យា​ល័យ​រុក្ខា​ប្រមាញ់ ខេត្តសៀមរាប  ហើយគាត់បានផ្តល់ពត៌មានពិស្តារ​អំពីវត្តមាន​ប្រភទ​សត្វ​ខ្សិប ​​​នៅ​ក្នុងខេត្ត​កំពង់ធំ ។

បន្ទាប់មកខ្ញុំក៏បានធ្វើដំណើរ​ទៅធ្វើការសិក្សាស្រាវ​ជ្រាវសត្វ​ខ្សិប​នៅ​​​​​​ខេត្ត​កំពង់ធំ និង បាន​ជួបអ្នក​ប្រមាញ់សត្វខ្សឹបម្នាក់ឈ្មោះ លី ឆន ភេទប្រុស​អាយុ៤២ឆ្នាំ រស់ នៅក្នុង ភូមិ រលួស ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ លោកឆន តែង​តែទៅ​ឆ្លុះ​ចាប់​សត្វ​ខ្សឹប នៅ ពេលយប់ ជាពិសេសនៅពេលភ្លៀងធ្លាក់នៅឯតំបន់វាលក្រោម​សម្រាប់​ជាអា​ហារ និង សម្រាប់ លក់ដូរថែមទៀតផង។ តាមការ​សំភាសន៏​ជាមួយលោកឆនក្នុងកំឡុងឆ្នាំ១៩៩៩​បាន​​អោយ​ដឹង​ថា មុខរបរ ប្រមាញ់សត្វរបស់គាត់បានធ្វើឡើងប្រមាណជា៣ទៅ ៤​ឆ្នាំ នៅ​ក្នុង​ស្រុក​​ស្ទឹង សែន ខេត្តកំពង់ធំ ហើយក្នុងមួយឆ្នាំៗគាត់ប្រមាញ់សត្វខ្សឹបបានប្រហែល ​២០០​ក្បាល។​ បន្ទាប់មក លោក ឆន​ក៏បាននាំក្រុមការងារទៅទស្សនាសត្វខ្សឹប នៅឯ​តំបន់​វាលក្រោម ហើយ​ខ្ញុំក៏បានឃើញ​សត្វខ្សិប​ជាលើកទីមួយ ដែលធ្វើអោយខ្ញុំ​សប្បាយ​ចិត្ត​ជា​ពន់ពេក។ បេស​កកម្ម​របស់​ខ្ញុំលើក​នេះ​ពិតជា​សក្តិសម និង​ទទួលបាននូវភាពរីករាយ​ផ្លែផ្កា​គួរជា​ទីមោទនៈ​​ក្រែ​ លែង ព្រោះខ្ញុំអាចរកឃើញ​ប្រភេទ​សត្វខ្សិបជាលើកទីមួយ ។

ខ្ញុំបានគិតថា​អ្នកទីមួយដែល​ខ្ញុំចង់​ប្រាប់ជាងគេ​​ពីលទ្ធផល​នៃការ សិក្សាស្រាវជ្រាវសត្វ ខ្សឹបនេះគឺ លោក សំ វាសនា ពីព្រោះ​គាត់ជា​អ្នកផ្តល់​ពត៌​មានអោយខ្ញុំ ហើយម៉្យាងទៀត សំ វាសនា ជា​អ្នកស្រឡាញ់ធម្មជាតិ និងជាជនជាតិខ្មែរទី១ ដែលបានរកឃើញសត្វខ្សឹប នៅក្នុង​ប្រទេសកម្ពុជា។​ តែគួរ​អោយ​សោក ស្តាយណាស់ ដោយ ខ្ញុំមិនទាន់បានរៀបរាប់ប្រាប់វាសនា​អំពីលទ្ធ​ផលនៃការ​សិក្សា​ស្រាវ​ជ្រាវរបស់ខ្ញុំនៅឡើយទេពីព្រោះ សំ វាសនា បាន​ទទួល​មរណៈ​ភាពបាត់​ពីក្នុង​លោក​នេះទៅហើយដោយសារជម្ងឺគ្រុណចាញ់ក្នុងបេសកកម្មស្រាវ​ជ្រាវ​គោ​ព្រៃនៅ​ខេត្ត​ព្រះ​វិហារ។ ​ពេល​នោះខ្ញុំមានអារម្មណ៌ក្តុកក្តួល និងសោកស្តាយ​ខ្លាំង​ណាស់​​​អំពី ការបាត់​បង់អ្នក​អភិរក្ស​ដ៏ឆ្នើម​ហើយខ្ញុំក៏បានសម្រេចចិត្តបន្ត​បំពេញ​បេស​កកម្ម​ក្នុងនាមជាអ្នក អភិរក្សសត្វស្លាប​ដើម្បី​បន្តវេណនូវវិរៈភាពដ៏ខ្ពង់ខ្ពស់នេះ ដើម្បីការពារ និងថែ​រក្សាប្រភេទសត្វ ដ៏​កម្រនេះអោយ​បាន​គង់វង្ស​សម្រាប់​ប្រទេសជាតិ និងសម្រាប់​មនុស្ស​ជំនាន់​ក្រោយបាន ស្គាល់។

ខ្ញុំគិតថា ការសិក្សាស្រាវជ្រាវប្រភេទសត្វស្លាបកម្រ ពិតជាមានការលំបាក និងទាមទារអោយមានការតស៊ូ អត់ធ្មត់ ហើយនៅពេលការស្រាវជ្រាវរបស់យើងបានសម្រេចជោគជ័យ ពិតជាធ្វើអោយយើងមានភាពសប្បាយរីករាយ និងមានមោទនៈភាព ខ្លាំងណាស់ ។ហើយលើសពីនេះទៀតដើម្បីការពារប្រភេទសត្វខ្សឹបអោយបានប្រសើរថែមទៀតខ្ញុំត្រូវ តែធ្វើការងារជាមួយប្រជាសហគមន៏មូលដ្ឋានក្នុងសកម្មភាពអប់រំផ្សព្វផ្សាយអំពីអត្ថប្រយោជន៏សត្វខ្សឹប សម្រាប់វិស័យទេសចរក៏ដូចជា សម្រាប់វិស័យអប់រំផងដែរ ដែលជាលទ្ធផលប្រជាពលរដ្ឋដែលតែងតែធ្វើការប្រមាញ់សត្វខ្សឹប ជាពិសេសលោក លី ឆន បានបញ្ឈប់សកម្មភាពប្រមាញ់ និងត្រឡប់មកចូលរួមការពារសំបុកសត្វខ្សឹបជារៀងរាល់ឆ្នាំដែលធ្វើអោយការងារអភិរក្សសត្វខ្សិបទទួលបានជោគជ័យគួរជាទីពេញចិត្ត ។ ខ្ញុំមានអារម្មណ៌ថាស្រឡាញ់ធម្មជាតិជាពិសេសសត្វព្រៃ និងចង់ថែរក្សាពួកវាអោយបានគង់វង្ស

លោក​ ហុង ចំណាន​ គឺជា​បុគ្គលឆ្នើម ប្រចាំឆ្នាំ២០១៨ -២០១៩ ក្នុងការអភិរក្សតំបន់ទន្លេមេគង្គដែលបានជ្រើសរើសដោយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។