by Bran Sinal
A group of local and international conservation scientists partnered with local Buddhist monks from the 100 Pillar Pagoda and the Fisheries Administration (FiA) to set up the Mekong Turtle Conservation Center (MTCC) in 2011. It is located on the grounds of the 100 Pillar Pagoda, which is about 100 miles northeast of Cambodia’s capital city of Phnom Penh. The goal of the MTCC is the long-term, sustainable conservation of the wild population of one of the world’s rarest and biggest freshwater turtles – the Cantor’s softshell turtle, (Pelochelys cantorii). It is also an education center for local and international visitors who are interested in the native turtle species of Cambodia. It is the first center in Cambodia that provides useful information related to Cambodian turtle species and turtle conservation work. The largest group of Cantor’s softshell turtles in the wild survives in the nearby Mekong River.
Cantor’s softshell turtle can grow to more than four feet in length, and may weigh more than 50 kilograms. This endangered species is almost extinct in Laos, Thailand, and Vietnam, but its rediscovery in the Kratie province of central Cambodia during 2007 led by Mr. Sun Yoeung, who was a founder of MTCC, offered new hope for its survival. Since then, we have been working with local communities to restore this population, which has been reduced by threats including habitat degradation and human consumption.
The MTCC is designed primarily to head-start turtle hatchlings – growing them to a larger size for release, thereby hopefully ensuring that more survive, and boosting the overall population. But there is a key educational role too. The Center is seeking to generate revenue to sustain the project and support the neighboring community with its role as an ecotourism attraction and education center for turtle conservation. In total, over 8,000 turtle hatchlings have been taken care of and released back in their habitat so far. More than three thousand people visit the MTCC and learn about our conservation work every year, especially about a thousand local students per year who we teach about the importance of environmental protection and turtle conservation, as well as turtle identification.
The center is an important place for outreach about native turtle species, especially for local children to change their minds from harming to turtles to loving our turtles. We are planning to increase the numbers of trained students from one thousand to at least one and a half thousand children per year. After our training, we hope they would continue to share the information we provide to their relatives, parents, and friends as well. We will continue to work with the Director of Fisheries Administration in Kratie to train more local people about the fisheries law. In addition, we are planning to set up another larger turtle conservation center to help educate more people. To succeed in our ambitions, we will need to collaborate with key people, including local communities and authorities, and especially raise the funding to complete this big job!
Bran Sinal is a 2018-2019 Mekong Conservation Hero selected by the Wonders of the Mekong project.
ការបង្រៀនអំពីការអភិរក្សអណ្តើកទៅកាន់កុមារក្នុងតំបន់ដើម្បីជះឥទ្ធិពលដល់ផ្នត់គំនិតរបស់ពួកគេនាពេលអនាគត
ដោយ លោក ប្រាន់ ស៊ីណាល់
ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអភិរក្សទាំងជាតិនិងអន្តរជាតិ បានសហការជាមួយព្រះសង្ឃនៅវត្តសសរ១០០ និងរដ្ឋបាលជលផល រៀបចំបង្កើតមជ្ឈមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គ ក្នុងឆ្នាំ២០១១។ វាមានទីតាំងនៅ ក្នុងវត្តសសរ១០០ ដែលមានចំងាយប្រមាណ ២៥០ គ.ម ពីក្រុងភ្នំពេញ ភាគឦសាន្តនៃប្រទេស។
គោលបំណងរយៈពេលវែងរបស់មជ្ឈមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គគឺជាការអភិរក្សពូជកន្ធាយក្បាលកង្កែប ដែលជាកន្ធាយទឹកសាបដ៏កម្រនិងមានទំហំធំជាងគេប្រកបដោយនិរន្តរភាព។ វាក៏ជាមជ្ឈមណ្ឌលអប់រំសម្រាប់អ្នកទេសចរក្នុងស្រុកនិងអន្តរជាតិដែលមានចំណាប់អារម្មណ៍លើប្រភេទសត្វអណ្តើក កន្ធាយ នៅកម្ពុជា។ ហើយវាជាមជ្ឈមណ្ឌលដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវព័ត៌មានដែលមានប្រយោជន៍ទាក់ទងនឹងការអភិរក្សប្រភេទសត្វអណ្តើក កន្ធាយកម្ពុជា។ ហ្វូងកន្ធាយក្បាលកង្កែបធម្មជាតិដែលធំជាងគេរស់នៅតាមដងទន្លេមេគង្គ។
កន្ធាយក្បាលកង្កែប អាចមានទំហំបណ្ដោយដល់ទៅ ១២២សង់ទីម៉ែត្រ និង ទំងន់ដល់ទៅ ៥គីឡូ ឯណោះ។ប្រភេទសត្វដែលជិតផុតពូជនេះស្ទើរតែផុតពូជអស់ទៅហើយនៅក្នុងប្រទេសឡាវ ថៃនិងវៀតណាម ប៉ុន្តែពួកវាត្រូវបានគេរកឃើញឡើងវិញនៅក្នុងខេត្តក្រចេះ ដែលជាខេត្តនៅចំកណ្ដាលប្រទេសកម្ពុជា នាឆ្នាំ២០០៧ ក្រោមការដឹកនាំដោយលោក ស៊ុន យឿង ដែលជាអតីតប្រធានមជ្ឈមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គ ដែលបានផ្តល់ក្តីសង្ឃឹមថ្មីនូវការរស់រៀនមានជីវិតរបស់វា។ ចាប់តាំងពីពេលនោះមក យើងបានចាប់ផ្តើមធ្វើការជាមួយ សហគមន៏ក្នុងតំបន់ ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែប ដែល បានថយចុះ ដោយការគំរាមកំហែងដូចជាការបាត់បង់ទីជម្រកនិងការចាប់ធ្វើជាអាហារបរិភោគ ពីសំណាក់មនុស្ស។
មជ្ឈមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គ ត្រូវបានរចនាឡើងជាចម្បងដើម្បីចាប់ផ្តើមក្នុងការភ្ញាស់កូនអណ្តើក ចិញ្ជឹមពួកវាអោយមានទំហំធំល្មមអាព្រលែងអាច ដោយសង្ឃឹមថាមានការធានាឱ្យពួកវា រស់រានមានជីវិតនិងបង្កើនចំនួនបន្ថែម។ ប៉ុន្តែវាក៏មានតួនាទីអប់រំសំខាន់ផងដែរ។មជ្ឈមណ្ឌលនេះកំពុងស្វែងរកប្រាក់ចំណូលដើម្បីទ្រទ្រង់ដល់គម្រោងនិងគាំទ្រដល់សហគមន៍ជិតខាងដែលមានតួនាទីជាតំបន់អេកូទេសចរណ៍និងមជ្ឈមណ្ឌលអប់រំសម្រាប់ការអភិរក្សសត្វអណ្តើក-កន្ធាយ។ សរុបមកមានសត្វអណ្តើក-កន្ធាយជាង ៨,000 ក្បាលបានញាស់ហើយត្រូវបានគេ យកមកថែរក្សានិងបានព្រលែងអោយត្រលប់ទៅរស់នៅក្នុងជម្រករបស់ពួកវាវិញ។ ជារៀងរាល់ឆ្នាំ មានមនុស្សជាង ៣,០០០ នាក់មកមជ្ឈមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គនិងរៀនអំពីការងារអភិរក្សរបស់យើង ជាពិសេសជា មាន សិស្សនិស្សិតក្នុងស្រុកប្រហែលជា ១,០០០ នាក់ក្នុងមួយឆ្នាំដែលយើងបង្រៀនពីសារៈសំខាន់នៃការការពារបរិស្ថាននិងការអភិរក្សអណ្តើក-កន្ធាយក៏ដូចជាការធ្វើអត្តសញ្ញាណកម្មអណ្តើក-កន្ធាយ។
មជ្ឈមណ្ឌលនេះគឺជាកន្លែងដ៏សំខាន់មួយសម្រាប់ការផ្សព្វផ្សាយអំពីប្រភេទសត្វអណ្តើក-កន្ធាយ ជាពិសេសសម្រាប់កុមារក្នុងតំបន់ដើម្បីផ្លាស់ប្តូរចិត្តរបស់ពួកគេពីការធ្វើបាបយារយីអណ្តើក-កន្ធាយអោយត្រឡប់មកស្រឡាញ់សត្វអណ្តើក-កន្ធាយរបស់យើងវិញ។ យើងមានគម្រោងបង្កើនចំនួនសិស្សដែលបានទទួលការបណ្តុះបណ្តាលពី១,០០០នាក់ទៅយ៉ាងហោចណាស់ ១,៥០០នាក់ ដល់កុមារក្នុងមួយឆ្នាំ។ បន្ទាប់ពីការបង្ហាត់បង្រៀនរបស់យើង ពួកយើងសង្ឃឹមថាពួកគេនឹងបន្តចែករំលែកព័ត៌មានដែលយើងផ្តល់ដល់សាច់ញាតិឪពុកម្តាយនិងមិត្តភក្តិរបស់គេផងដែរ។
យើងនឹងបន្តធ្វើការជាមួយរដ្ឋបាលជលផលខេត្តក្រចេះដើម្បីបណ្តុះបណ្តាលប្រជាពលរដ្ឋបន្ថែមទៀតអំពីច្បាប់ជលផល។ លើសពីនេះទៀតយើងមានគម្រោងបង្កើតមជ្ឈមណ្ឌលអភិរក្សសត្វអណ្តើកធំមួយផ្សេងទៀតដើម្បីជួយអប់រំមនុស្សអោយបានកាន់តែច្រើន។ ដើម្បីសំរេចមហិច្ឆតារបស់យើងបាន យើងនឹងត្រូវសហការជាមួយបុគ្គលសំខាន់ៗមួយចំនួនរួមមាន សហគមន៍និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការបង្កើតមូលនិធិដើម្បីបញ្ចប់ការងារដ៏ធំនេះ!
លោក ប្រាន់ ស៊ីណាល់ គឺជាបុគ្គលឆ្នើម ប្រចាំឆ្នាំ២០១៨ -២០១៩ ក្នុងការអភិរក្សតំបន់ទន្លេមេគង្គដែលបានជ្រើសរើសដោយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។